ព័ត៌មានជាតិ

កំពុងឃ្វាលក្របី ត្រូវរន្ទះបាញ់ស្លាប់ប្តីនិងប្រពន្ធរបួសធ្ងន់ នៅស្រុកបាកាន!

​ពោធិ៍សាត់: កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់២នាក់ប្តីប្រពន្ធ បណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅទួលស្រះតាមុំ ភូមិបឹងឈូក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណ:ដែលពួកគាត់កំពុងឃ្វាលក្របី។
ជនរងគ្រោះជាប្តីមានឈ្មោះ ហេង ម៉ាញ អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ុន រស្មី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ចំពោះសាកសព ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់