ព័ត៌មានអន្តរជាតិ

លោកស្រីផាក ថានឹងទទួលយកការស៊ើបអង្កេតលើលោកស្រីខ្លួនឯង ប្រសិនបើចាំបាច់

សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ នៅថ្ងៃសុក្រ បាននិយាយថា លោកស្រីនឹងទទួលយកការស៊ើបអង្កេតលើខ្លួនឯង ជុំវិញរឿងរ៉ាវពុករលួយដ៏ធំពាក់ព័ន្ធនឹងមនុស្សជំនិតលោកស្រី ប្រសិនបើចាំបាច់។ ការរំពឹងទុកនេះ បានប្រែក្លាយលោកស្រី ដែលជាប្រមុខរដ្ឋប្រទេស កូរ៉េខាងត្បូងទីមួយហើយ ដែលប្រឈមមុខនឹងការស៊ើបអង្កេតដោយព្រះរាជអាជ្ញា។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អំឡុងពេលថ្លែងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ លោកស្រីផាក បានបន្តសុំទោសចំពោះការបែកធ្លាយរឿងអាស្រូវនយោបាយ ដែលជាប់ទាក់ទងនឹងលោកស្រី Choi Soon-sil។

នៅក្នុងសុន្ទរកថាដែលមានរយៈពេល ០៩នាទី លោកស្រីផាកថា «ប្រសិនបើចាំបាច់ ខ្ញុំប្តេជ្ញាថានឹងឆ្លើយតបដោយស្មោះត្រង់ចំពោះការស៊ើបអង្កេតមកលើរូបខ្ញុំ»។ ជាមួយនឹងសំឡេងបែបអួលដើមក និងរំជួលអារម្មណ៍ លោកស្រីបន្ថែមថា លោកស្រីនឹងទទួលយកការស៊ើបអង្កេតពិសេស ដោយក្រុមប្រឹក្សាឯករាជ្យ ដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង ដែលកំពុងស្វែងរកការអនុម័តបែបនេះ៕

aen20161104003753315_01_iaen20161104003753315_02_i

មតិយោបល់