អាមេរិកៈ មនុស្សចំនួន ១០ នាក់ ដែលភាគច្រើនជាសិស្សសាលា ត្រូវបានសម្លាប់នៅពេលសិស្សរួមថ្នាក់ម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែងពីរដើម បានបើកការបាញ់ប្រហារ នៅឯវិទ្យាល័យរដ្ឋតិចសាសមួយកន្លែងរបស់អាមេរិក កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
ខ្មាន់កាំភ្លើងត្រូវបានប៉ូលិសចាប់ខ្លួន ពីបទឃាតកម្មមានឈ្មោះ Dimitrios Pagourtzis អាយុ ១៧ ឆ្នាំ ជាសិស្សវិទ្យាល័យ Santa Fe នៅរដ្ឋតិចសាស់។
អភិបាលរដ្ឋលោក Greg Abbott បាននិយាយថា មនុស្ស ១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតមួយនេះ ដែលស្ថិតនៅចម្ងាចប្រហែល ៥០ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Houston៕
មតិយោបល់