គុយបាៈ យន្តហោះ Boeing 737 ដែលមានមនុស្សជិះនៅលើវា ១១០ នាក់ បានធ្លាក់ និងផ្ទុះឆេះភ្លាមៗ បន្ទាប់ពីហោះហើរចេញពីអាកាសយានដ្ឋានហាវ៉ាណា ដោយក្រុមអ្នកជួយសង្គ្រោះ បានរកឃើញអ្នកនៅរស់តែ ៣នាក់ប៉ុណ្ណោះ ខណៈដែលមនុស្សជាង ១០០នាក់ទៀតបានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
វាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត របស់គុយបា ដែលមិនធ្លាប់មានក្នុងរយៈពេល ៣ទសវត្សរ៍មកហើយ និងក៏ជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏ធំទី៣ នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីឆ្នាំ ២០១០។
សូមជំរាបថា សម្រាប់ជនរងគ្រោះដែលនៅរស់រានទាំងនោះ នៅពេលនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងឡាហាវ៉ាន់ ហើយមូលហេតុនៃការធ្លាក់នេះ គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយវាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ៕



មតិយោបល់