ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចលុយ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ!

ប៉ៃលិន: នៅកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆន ស៊ុននៀន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថាមានចោរចូលលួចលុយអស់ចំនួន ១លាន១០ម៉ឺនរៀល ,លុយបាតចំនួន ៦០០បាត និងទូរសព្ទដៃចំនួន២គ្រឿង ម៉ាក IPhone6 ចំនួន១គ្រឿង និងម៉ាក Nokia 1280 ចំនួន១គ្រឿង។

ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ក៏បានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ជនសង្ស័យមកធ្វើការសាកសួរ។

ក្រោយពីការសាកសួរជនសង្ស័យឈ្មោះ ឈឿន វល័ក្ខ ហៅលីន ភេទប្រុស អាយុ២៦ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចលុយពីជនរងគ្រោះដូចដែលបានដាក់ពាក្យបណ្ដឹងពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់