អ៊ីរ៉ាក់ៈ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា មនុស្សរាប់លាននាក់ ត្រូវបានគេជម្លៀសខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី អំទ្បុងពេលការប្រយុទ្ធគ្នានៅជុំវិញទីក្រុង Kirkuk ក្នុងនោះដែរ តាមរបាយការណ៍ បានអះអាងថា អ្នកភូមិអ៊ីរ៉ាក់ចំនួន ៣.០០០នាក់ ត្រូវបានក្រុមសកម្មប្រយុទ្ធចាប់យក បន្ទាប់ពីពួកគេបានព្យាយាមរត់ភៀសខ្លួនចេញពីទីក្រុង Kirkuk។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
UNHCR បាននិយាយថា អ្នកត្រូវចាប់ខ្លួនទាំងនោះមកពីស្រុក Hawiga ហើយមនុស្ស ១២ នាក់ ត្រូវបានសម្លាប់ដោយក្រុមជីហាដនិយម។
តាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ពីអ្នកអង្កេតការណ៍សិទ្ធិមនុស្សអ៊ីរ៉ាក់ បានអះអាងថាជនស៊ីវិល ១.៩០០ នាក់ ត្រូវបានចាប់ខ្លួន ដោយជាង ១០០ នាក់ជាយុទ្ធជន។
ប្រជាជនជាទាំងនោះ ត្រូវក្រុមសកម្មប្រយុទ្ធចាប់យក ដើម្បីធ្វើជាខែលប្រឆាំងនឹងការវាយប្រហារ ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្នុងសេចក្តីថ្លែងការណ៍ បាននិយាយបន្ថែមទៀតថា ជនស៊ីវិលជាច្រើននាក់ ត្រូវសម្លាប់ និង៦នាក់ទៀត ត្រូវគេដុត៕
មតិយោបល់