ព័ត៌មានអន្តរជាតិ

គំនរសាកសពគាន់តែធំឡើងៗ ក្នុងសង្គ្រាមគ្រឿងញៀនរបស់ប្រទេសហ្វីលីពីន

ហ្វីលីពីនៈ មនុស្សជាច្រើនអ្នកត្រូវបានបាញ់សម្លាប់ និងបានបន្សល់ទុកនូវស្នាមឈាមហូរដក់ជាប់នៅលើដងផ្លូវដ៏មមាញឹកជាច្រើន ហើយសាកសពដាច់អវយវៈត្រូវបានគេទុកចោល ដោយគ្មាននរណាយកភ្នែកមើល ចំណែក សាកសពជាច្រើនទៀតបាននៅគរលើគ្នាខណៈដែល សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីលោក Rodrigo Duterte បាននាំមកនូវភេរវកម្មឲ្យតំបន់អនាធិបតេយ្យហ្វីលីពីនមួយនោះ។

បើយោងតាមសារព័ត៌ Channel Asia ដែលបានចុះផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះបានឲ្យដឹងថាមនុស្សរាប់រយនាក់បានស្លាប់ចាប់តាំងពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់លោក Duterte កាលពីខែឧសភា ហើយសន្យាថានឹងបំបាត់សង្គមនៃថ្នាំញៀន និងអំពើឧក្រិដ្ឋកម្មនៅក្នុងរយៈពេលប្រាំមួយខែ ដោយការសម្លាប់ឧក្រិដ្ឋជនរាប់ម៉ឺននាក់។

ក្នុងរូបភាពដែលរីកសាយភាយនៅលើបណ្តាញសង្គមដែលបានបូកសរុបតម្លៃរបស់មនុស្សតាមរយ:រូបភាពរបស់ ស្ត្រី័វ័យក្មេងម្នាក់ស្រែកទ្រហ៊ោយំក្នុងភាពឈឺចាប់ ខណៈដែលឱបសាកសពឪពុកម្តាយនាងដែលស្រោចទៅដោយឈាម ហើយភ្នែកសម្លឺងមើលទៅកាមេរ៉ាថតផ្សាយផ្ទាល់តាមទូរទស្សន៍នៅពេលមនុស្សជាច្រើនឈរមើលយ៉ាងរន្ធត់នៅពីក្រោយក្រុមប៉ូលិសឈុតលឿង ។

តួលេខសប្តាហ៍នេះ ប៉ូលិសបានបង្ហាញថាជនជាប់សង្ស័យគ្រឿងញៀន ៤០២នាក់ ត្រូវបានគេសម្លាប់ចាប់តាំងពីលោកប្រធានាធិបតី Duterte បានស្បថចូលកាន់តំណែងនៅចុងខែមិថុនា។

ប្រព័ន្ធផ្សព្វផ្សាយកំពូលរបស់ប្រទេស ABS-CBN បានរាយការណ៍ថា មនុស្ស៦០៣នាក់បានស្លាប់ចាប់តាំងពីការបោះឆ្នោតជ្រើសរើសលោក Duterte កាលពីខែឧសភា ហើយមុនុស្ស ២១១ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ។

ការវាយប្រហារនេះបានសន្សល់ទុកនូវ ប្រពន្ធនិងសាច់ញាតិយំដួលសន្លប់នៅក្នុងការសម្លាប់រង្គាល ប៉ុន្តែជំរុញឲ្យអ្នកប្រើប្រាស់ថ្នាំញៀន និងឈ្មួញថ្នាំញៀនតូចតាច ភ័យបារម្ភព្រមប្រគល់ខ្លួនដល់មន្រ្តីស្រុក។

មនុស្សជាច្រើនដែលបានបង្ហាញដោយខ្លួនឯង ដោយសន្យាថានឹងតម្រង់ជីវិតរបស់ពួកគេ ព្រមទាំងបានពាក់កងដៃកៅស៊ូ មានឈ្មោះរបស់លោក Duterte ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ ។

គួរបញ្ជាក់ថា មុនពេលដែលសាកសពបានចាប់ផ្តើមបង្កើនឡើង ប៉ូលិសទីក្រុងម៉ានីលក៏បានចាប់ផ្តើមយុទ្ធនាការមួយដែលមានរហស្សនាមថា គម្រោងសន្តិភាព និងសន្តិសុខ “Oplan Rody” (ឈ្មោះហៅក្រៅរបស់លោកប្រធានាធិបតី) ដើម្បីបំបាត់មនុស្សស្រវឹង និងបុរសអត់អាវតាមដងផ្លូវ ត្រូវពិន័យឲ្យអាវ៉ង់ចំនួន ៤០ដងដើម្បីបានរួចផុតពីការជាប់ពន្ធនាគារ៕

 

១89c42c835199115ac0689fb0e47b73d13c74c69emanila200912385618691360_5

មតិយោបល់