ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី៖ គ្មានមហាអំណាចពិភពលោកណា អាចបញ្ឈប់ការវាយលុកផ្នែកយោធារបស់តួកគី នៅស៊ីរីឡើយ

តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ប្រតិបត្តិការយោធារបស់ខ្លួន នៅភាគ​ឦសានប្រទេសស៊ីរី នឹងបន្តរហូតដល់យុទ្ធជនឃឺដ នៅក្នុងតំបន់នោះ ព្រមទម្លាក់អាវុធរបស់ពួកគេ ហើយដកខ្លួនចេញ ដើម្បីឲ្យតំបន់ខាងលើ ក្លាយជាទីដែលមានសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក Erdogan បានច្រានចោលការអំពាវនាវរបស់អន្តរជាតិ ឱ្យបញ្ឈប់ការបាញ់ នៅមុនថ្ងៃនៃកិច្ចប្រជុំ ជាមួយមន្រ្តីជាន់ខ្ពស់អាមេរិក កាលពីថ្ងៃពុធ ដោយបានប្រាប់ អ្នកតំណាងគណបក្សរបស់លោកថា គ្មានអំណាចពិភពលោកណា អាចបញ្ឈប់ការវាយលុករបស់តួកគី មុនពេលក្រុងអង់ការ៉ា មិនទាន់សម្រេចគោលដៅបានទេ។

ន័យរបស់លោក គឺចង់សំដៅទៅលើកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយពួកឃឺដថា តួកគី នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន នៅយប់នេះ ប្រសិនបើពួកគេ ព្រមដកខ្លួនភ្លាមៗ ចេញពីតំបន់នោះ៕

មតិយោបល់