ព័ត៌មានអន្តរជាតិ

មីស៊ីលកូរ៉េខាងជើង នឹងមានសមត្ថភាពឆ្ពោះទៅដល់ឆ្នេរសមុទ្រអង់គ្លេស នាប៉ុន្មានខែខាងមុខទៀត

អាមេរិកៈ សមាជិកសភាអាមេរិក បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង នឹងអាចមានសមត្ថភាព ឈានទៅដល់ឆ្នេរសមុទ្រចក្រភពអង់គ្លេស ក្នុងរយៈពេលពី ៦ ទៅ ១៨ ខែខាងមុខទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។

យ៉ាងណាមិញពាក់ព័ន្ធនឹងរបាយការណ៍នេះ គេនៅមិនទាន់មានភ័ស្តុតាងណា អាចបង្ហាញថា កូរ៉េខាងជើង ពិតជាអាចមានមីស៊ីល បំពាក់ជាមួយនឹងក្បាលនុយក្លេអ៊ែរទាំងនោះដែរឬក៏អត់ទេ។

ខណៈដែលសមាជិកសភាអាមេរិក ដែលបានស៊ើបអង្កេតលើការគំរាមកំហែង ពីសំណាក់ក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ការវាយប្រហារដែនអាកាស ក្នុងកម្រិតខ្ពស់មួយ ហាក់បីដូចជាមិនទំនងជាអាចកើតមានទ្បើងនោះទេ៕

មតិយោបល់