ព័ត៌មានជាតិ

កំលោះម្នាក់ ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ!..

កំពង់ចាមៈ ​បុរសម្នាក់ នៅកំលោះសោះ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនទាំងវ័យក្មេង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពងចាម។

សពជនរងគ្រោះមានឈ្មោះ ជួន មាស​ ភេទប្រុស អាយុ៣០ឆ្នាំ ពុំទាន់មានប្រពន្ធ និងជាមនុស្សញៀនស្រា បានផឹកស្រាស្រវឹង ហើយបានចូលដេកនៅលើគ្រែក្រោមផ្ទះជាមួយជាមួយឪពុកបង្កើតឈ្មោះ ជួន រ៉ា អាយុ៧០ឆ្នាំ។ លុះដល់ម៉ោង១យប់ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះ បានក៏ក្រោកចេញពីដំណេកទៅបាត់។ លុះដល់ម៉ោង៥ព្រឹក ឪពុកបានក្រោកពីដេក ក៏ឃើញកូនរបស់ខ្លួន ចងកសំលាប់ខ្លួននៅនឹងដើមស្វាយខាងមុខផ្ទះចម្ងាយពីផ្ទះ២០ម៉ែត្រ បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់