ព័ត៌មានជាតិ

រថយន្តកុងតឺន័ក្រុមហ៊ុនផែស្ងួន ហុង ឡេង ហួរ ចតបញ្ច្រសផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូបុករងរបួស!

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត បើករថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត ហុង ឡេង ហួរ មួយគ្រឿងមកឈប់ចតទម្លាក់អីវ៉ាន់គ្រឿងជជុះម៉ាញ៉េនិងទូរទស្សន៍ ដោយបានឈប់បញ្ច្រាសផ្លូវចរាចរណ៍ ត្រូវបានបុរសម្នាក់បើកម៉ូតូមួយគ្រឿងបុកចំពីមុខពេញទំហឹង បណ្តាលឲ្យបែកមាត់បាក់ធ្មេញរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហុងកុង ប៉ារីស សំអាងការ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេយុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌សលាយខៀវ របស់ក្រុមហ៊ុនផែស្ងួត ហុង ឡេង ហួរ ពាក់ស្លាកលេខ ភ្នំពេញ 3B-4879 បើកបរទិសដៅពីកើតទៅលិចមក ឈប់ចតទម្លាក់អីវាន់គ្រឿងជជុះម៉ាញ៉េ និងទូរទស្សន៍នៅចំណុចកើតហេតុ ដោយមិនដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BV-1372 ជិះដោយបុរសម្នាក់បញ្ច្រសទិសដៅគ្នាពីលិចទៅកើត បុកចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបែកមាត់បាក់ធ្មេញរងរបួសស្រាល។ ភ្លាមៗនោះតៃកុងរថយន្តនិងអ្នករួមដំណើរឃើញសភាពមិនស្រួលបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែករថយន្តខូចខាតផ្នែងខាងមុខស្តុបខាងឆ្វេងតិចតួច។ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានខាងតំណាងរថយន្តមកសម្របសម្រួលជាមួយម្ចាស់ម៉ូតូអស់រយៈពេលជាងកន្លះម៉ោងមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់