(ប៉េកាំង)៖ យន្តហោះយោធាចិន បានធ្វើការចុះចតជាសាធារណៈ លើកដំបូង នៅប្រជុំកោះ ដែលកំពុងមានជម្លោះនៅឡើយ នៅសមុទ្រចិនខាងត្បូង ស្របពេលដែលអ្នកឃ្លាំងមើល មានការព្រួយបារម្ភថា ចិន នឹងអាចដាក់ពង្រាយយន្តហោះចម្បាំង នៅថ្ងៃណាមួយ ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានសិង្ហបុរី នៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កន្លងមក បានធ្វើការរិះគន់ ចំពោះការបង្កើត កោះសប្បនិម្មិត នៅក្នុងដែន សមុទ្រចិនខាងត្បូង រយៈពេលជាងមួយឆ្នាំ មកហើយ។ ប្រទេសចិនកន្លងមកនេះ ក៏តែងតែធ្វើការ ប្រកែកផងដែរថា ខ្លួនមិនមានបំណងគឃ្លើន ចង់ទន្ទ្រានកាន់កាប់តំបន់ទាំងមូល ដូចការចោទប្រកាន់របស់ សហរដ្ឋអាមេរិក នោះឡើយ៕
មតិយោបល់