ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារទីតាំងពួកហាម៉ាស ឆ្លើយតបនឹងការបាញ់គ្រាប់រ៉ុក្កែត

អ៊ីស្រាអែលៈ កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារដែនអាកាស នៅតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃអាទិត្យជាលើកទីបី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពេលមានភាពតានតឹងកើនឡើងថ្មីមួយ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាំពាក្យយោធាម្នាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះចម្បាំងជាច្រើនគ្រឿង បានវាយប្រហារទីតាំងចំនួន ១៥ នៅតំបន់ហ្គាហ្សា ដោយលើកទ្បើងថា វាជាការឆ្លើយតបចំពោះការបាញ់រ៉ុក្កែត ឆ្ពោះទៅកាន់អ៊ីស្រាអែលនាពេលថ្មីៗនេះ។

នៅក្នុងការវាយប្រហារនេះ កងកម្លាំងអាកាសអ៊ីស្រាអែល បានបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់ ទៅកាន់រោងចក្រផលិត និងស្តុកអាវុធ នៅភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប និងកន្លែងដទៃទៀត នៅតំបន់ Khan Yunis៕

មតិយោបល់