ព័ត៌មានអន្តរជាតិ

ចំនួនជនជាតិកូរ៉េខាងជើងដែលរត់ចោលស្រុកមកកូរ៉េខាងត្បូង កើនឡើងដល់ ៣០.០០០នាក់

សេអ៊ូលៈ បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនជនជាតិកូរ៉េខាងជើងដែលរត់ចោលស្រុក ចូលមកប្រទេស កូរ៉េខាងត្បូងនៅពេលនេះគឺបានកើនឡើងដល់ ៣០.០០០នាក់ហើយ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងថា ប្រជាជនកូរ៉េខាងជើង បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង តាមប្រទេសទីបី គិតត្រឹមថ្ងៃសុក្រគឺបានកើនឡើងដល់ ៣០.០០៥នាក់។
ចំនួនជនជាតិកូរ៉េខាងជើងដែលរត់ចោលស្រុកទាំងនោះគឺមានលើសពី ១០.០០០នាក់ កាលពីខែកុម្ភៈ ឆ្នាំ២០០៦ និងដល់ ២០.០០០នាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០១០, នៅឆ្នាំ២០០៥ គឺកើនឡើងពី ១.៣៨៤នាក់ ដល់២.៩១៤នាក់ នៅឆ្នាំ២០០៩ ប៉ុន្តែនៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១១ គឺធ្លាក់ចុះដោយសារមានការរឹតបន្តឹងព្រំដែនរបស់កូរ៉េខាងជើង និងមានការដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកណាដែលប៉ុនប៉ងរត់គេច៕

aen20161113001200320_01_i

មតិយោបល់