Post News Media ព័ត៌មានជាតិ លួចបានដេកផ្ទះ...

លួចបានដេកផ្ទះ ដល់ប៉ូលិសទាន់ ដេកគុក

ព្រៃវែង: កាលពីវេលាម៉ោង១ និង៥០នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍ព្រៃខ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួច នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះអ៊ឹម ក្រឹម ភេទប្រុស អាយុ២៩ឆ្នាំ ស្រុ កកំណើតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុសឈ្មោះ អ៊ឹម ទុំ អាយុ៣៦ ឆ្នាំ នៅភូមិឆ្ពីសេ ឃុំថ្មពួន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

ជនរងគ្រោះ ឈ្មោះសុខ យន ភេទប្រុសអាយុ ៦៩ ឆ្នាំ ក្នុងភូមិតងឡងទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយយកបានប្រាក់១៣,០០០ រៀល និងថ្នាំពេទ្យ១បន្ទះ ហើយបានបន្តប៉ុនប៉ងលួច ក្នុងផ្ទះជនរងគ្រោះម្នាក់ទៀត ឈ្មោះ កេន សាន ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា តែត្រូវជនរងគ្រោះភ្ញាក់ទាន់ ក៏បានទៅប្ដឹងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឌានស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕