រុស្ស៊ីៈ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅតំបន់អាក់ទិក ទទួលបានរថក្រោះ T-80BVM ជាច្រើនគ្រឿង ដើម្បីការពារតំបន់ភាគខាងជើងរបស់ប្រទេសខ្លួន ដែលវាត្រូវបានគេដាក់ឈ្មោះថា រថក្រោះយន្តហោះ ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា រថក្រោះ T-80BVM ត្រូវបានគេដឹកជញ្ជូនទៅកាន់អង្គភាពយោធាអាកទិកហើយ។
T-80 នៅក្នុងការកែប្រែចុងក្រោយបង្អស់របស់ក្រុមហ៊ុន BVM ត្រូវបានបំពាក់ដោយម៉ាស៊ីនដ៏ទំនើប ដែលអាចធ្វើប្រតិបត្តិការនៅសីតុណ្ហភាពទាបត្រឹម -៤០ អង្សាសេ៕
មតិយោបល់