ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសជនជាតិអាមេរិកម្នាក់ បានឃុំក្មេងស្រី១២នាក់ទុកក្នុងផ្ទះ ចោទប្រកាន់ពីបទរំលោភនិងបំពានផ្លូវភេទខុសច្បាប់

អាមេរិក: បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប៉ូលិសនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានរក ឃើញក្មេងស្រីចំនួន១២នាក់ ដែលត្រូវបានឃុំទុកនៅក្នុងលំនៅដ្ឋានរបស់បុរសម្នាក់ដែលក្រោយមកត្រូវបានចោទប្រកាន់ពីបទ រួមភេទជាមួយក្មេង ជំទង់ម្នាក់ក្នុងចំណោមក្មេងស្រីទាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

ប៉ូលិសបានឆែកឆេរផ្ទះរបស់លោក Lee Kaplan ដែលមានវ័យ ៥១ឆ្នាំកាលពីថ្ងៃសៅរ៍បន្ទាប់មានអ្នកជិតខាងម្នាក់ បានតេទូរស័ព្ទប្រាប់អាជ្ញាធរនៅ ក្នុងការព្រួយបារម្ភដែលកើតមានឡើងអំពីផ្ទះអាថ៌កំបាំងនេះ។

លោក Kaplan ត្រូវបានរកឃើញរស់នៅជាមួយក្មេងស្រីចំនួន ១២នាក់ ដែលមានអាយុពី ៦ខែ ដល់១៨ឆ្នាំ។ ហើយក្មេងស្រីអាយុ ១៨ឆ្នាំរូបនេះ បានប្រាប់ប៉ូលិសថា នាងនិងលោក Kaplan បានរស់នៅជាមួយគ្នាមានកូនអាយុ ៣ឆ្នាំម្នាក់ និងអាយុ ៦ខែម្នាក់ទៀត។

ប៉ូលិសបាននិយាយថា ក្មេងជំទង់ម្នាក់ដែលត្រូវបានបំពានផ្លូវភេទពីលោក Kaplan បន្ទាប់ពីឪពុកម្ដាយរបស់នាងបានលក់ឲ្យតាំងពីនាងមាន អាយុ១៤ឆ្នាំមកម្ល៉េះ ហើយជនល្មើសម្នាក់នេះបានជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ក្រុមគ្រួសារនេះផងដែរ។

ពួកគេបាននិយាយថា ក្រុមមន្រ្តីកំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់ដើម្បីរកមូលហេតុពិតថាតើក្មេងស្រីទាំងនោះមកពីកន្លែងណាខ្លះ បានជាជនល្មើសចាប់ ឃុំខ្លួនទុកនៅក្នុងផ្ទះបែបនេះ។

លោក Kaplan បានប្រឈមនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទ រួមទាំងការទំនាក់ទំនងជាមួយអនីតិជនដោយខុសច្បាប់ និងស្ថានទម្ងន់ទោស មួយចំនួនទៀត៕

* SGIRLS * Police put up crime scene tape around the Feasterville Pa. home of Lee Kaplan, Friday June 17, 2016, after authorities found twelve girls ranging in age from six months to 18-years-old. According to police Kaplan has been charged with sexually assaulting one of the girls from 2012 to 2015. (Photo/ Joseph Kaczmarek)

មតិយោបល់