បរទេសៈ វីដេអូគួរឲ្យរន្ធត់មួយ ដែលត្រូវអះអាងថា បានបង្ហាញ រូបភាពទាហ៊ានច្រើននាក់ កំពុងកប់បុរសម្នាក់ទាំងរស់នោះ ត្រូវបានគេយកទៅបង្ហោះនៅលើប្រព័ន្ធអនឡាញ។
នៅក្នុងវីដេអូនោះ បានបង្ហាញ បុរស៤នាក់ពាក់ ឯកសណ្ឋានជាទាហ៊ាន ពាក់ស្រោមបិតបាំងមុខ ហើយបោះបុរសម្នាក់ចូលទៅ ក្នុងរណ្តៅចំហរមួយ។
បើតាមការសន្និដ្ឋាន បុរសម្នាក់នោះ គឺពិតជានៅមានជីវិត ហើយជើងរបស់គេកម្រើកចុះឡើង នៅពេលដែលដេកនៅក្នុងរណ្តៅ។
តាមសំឡេងដែលគេបានឮ នៅពីខាងក្រោយនៃការថតវីដេអូ និយាយជាភាសា អ៊ុយក្រែនថា៖ “វាមិនទាន់ស្លាប់នៅឡើយទេ” ។
សូមជម្រាបថា វីដឹអូគួរឲ្យរន្ធត់នេះ ដំបូងឡើយត្រូវបានគេចាក់ផ្សាយ តាមទូរទស្សន៍រុស្សី TV Zvezda ដែលគេបានអះអាងថា ជាទាហ៊ានអ៊ុយក្រែនធ្វើឃាត អ្នកផ្តាច់ខ្លួនរុស្ស៊ីម្នាក់៕
https://youtu.be/6pTWFYA74ZI
មតិយោបល់