ព័ត៌មានជាតិ

ជិះម៉ូតូលឿនផ្តាច់ព្រលឹង បុករថយន្តពេញទំហឹង ស្លាប់ភ្លាមហ្នឹងកន្លែង

​​បន្ទាយមានជ័យ: ​​បុរស​​ម្នាក់​ ​ជិះ​​ម៉ូតូ​ទៅ​បុក​ជាមួយ​ រថយន្ដ​​ពីក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​​ស្លាប់​ខ្លួន​ឯង​ នៅ​នឹង​​កន្លែងកើតហេតុ ​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២២​ ខែមិថុនា ​ឆ្នាំ​២០១៦ ​នៅតាម​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​ភូមិ​ព្រៃ​មាន់ ​ឃុំ​រហាល ស្រុក​ព្រះ​នេត្រ ​ខេត្តបន្ទាយមានជ័យ​។

អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​មានឈ្មោះ​ អន​ សារ៉ាន់ ​​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ក្នុង ភូមិ​បន្ទាយ​កង​ព​លលេ​ខ​៥១ ​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ​ឃុំ​ជប់​វ៉ា​រី ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

អាវុធហត្ថ បន្ដថា ​មុនពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ​បិត​តែម​ឆ្នាំ២០១៥​ គ្មាន​ស្លាក​លេខ ​បើក​មកពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ពេល​បើក​មកដល់​ចំណុច​កើតហេតុ ​ដោយសារ​​តែ​មេឃងងឹត​ពេក​មើលផ្លូវ​មិនឃើញ​ស្រាប់តែ​បាន​ទៅ​បុក​រថយន្ត​មិន​ស្គាល់​ ​អត្តសញ្ញាណ ​ដែល​កំពុង​បើក​ពី​ខាងមុខ​ក្នុង​ទិសដៅ​ស្របគ្នា​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ ​ភ្លាម​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​​។​

​ក្រោម​ពី​កើតហេតុ ​វត្ថុតាង​​មាន​រថយន្ត​ និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​​ចរាចរណ៍​ យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត ​ដើម្បី​យក​មក​ដោះស្រាយ​តាម​នីតិ​វិធី​​​៕

មតិយោបល់