ប៉ាទ្បេស្ទីនៈ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បាននិយាយកាលពីថ្ងៃពុធថា ការប្រើកងកម្លាំងរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមអ្នកតវ៉ាប៉ាឡេស្ទីន តាមបណ្ដោយព្រំដែនហ្គាហ្សាស្ទ្រីប ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាចចាត់ទុកថា ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើគ្រាប់កាំភ្លើងពិត វាយប្រហារដោយមានចេតនា ដើម្បីប្រឆាំងនឹងបាតុករប៉ាឡេស្ទីន។
ដោយលោកស្រី Sarah Leah Whitson នាយកមជ្ឈិមបូព៌ានៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា «ការប្រើប្រាស់កម្លាំងដ៍សាហាវរបស់អ៊ីស្រាអែល បានធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងអវយវៈជាដើមផងដែរ»៕
មតិយោបល់