អារ៉ាប៊ីសាអូឌីតៈ ហែមស្សា ប៊ិនទ្បាដិន អាយុ ២៣ ឆ្នាំ ត្រូវជាកូនប្រុសភេវរករលោក អូសាម៉ា ប៊ិនឡាដិន បានគំរាមគំហែងធ្វើភេវរកម្មនៅអាមេរិក ដើម្បីសងសឹងឲ្យឪពុកខ្លួន នៅក្នុងខ្សែវីដេអូមួយ ដែលទើបតែលេចទ្បើងពេលថ្មីៗនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន dailymail ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
លោក អូសាម៉ា ប៊ិនឡាដិន ត្រូវាបានគេស្គាល់ថា ជាមេដឹកនាំកំពូលនៃអង្គការភេរវករអាល់កៃដា ដែលត្រូវបានសម្លាប់កាលពី ៥ ឆ្នាំមុន។ ទោះជាយ៉ាងណា សុបិន្តអាក្រក់ ដែលគេហៅថា អាល់កៃដាមិនបានបញ្ឈប់នោះទេ ដោយសារឥទ្បូវនេះ កូនរបស់អូសាម៉ា ប៊ិនឡាដិន បានត្រឡប់មកវិញ ជាមួយការគំរាមកំហែងនៃភេរវកម្មនឹងរីករាលដាលម្តងទៀត។
ក្នុងវីដេអូមួយរយៈពេល ២១ នាទី ដែលមានចំណងជើងថា “ពួកយើងទាំងអស់ជាអូសាម៉ា” ដោយ ហែមស្សា ប៊ិនទ្បាដិន បានប្រកាសថា នឹងមានគម្រោងសងសឹកសហរដ្ឋអាមេរិក សម្រាប់ការសម្លាប់ភេរវករម្នាក់ ដែលជាឪពុករបស់ខ្លួន៕
https://youtu.be/Ig8mvJiMuv8
មតិយោបល់