ថៃ: នាយករដ្ឋមន្ដ្រីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយជាលើកដំបូងថា លោកនឹងយល់ព្រមដើម្បីពិភាក្សាអំពីការក្លាយជានាយករដ្ឋមន្ដ្រីនៅអាណត្តិក្រោយបន្តទៀត បើសិនមានការគាំទ្រពីប្រជាពលរដ្ឋ បន្ទាប់ពីការបោះឆ្នោតមួយប្រសិនបើមិនមានជម្រើសផ្សេងទៀតល្អជាងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ប្រាយុទ្ធបានបញ្ជាក់ថា «កុំសួរអំពីរឿងដែលមិនអាចគ្រោងទុកជាមុនបែបនេះ។ ដូចដែលខ្ញុំបាននិយាយថា ហេតុអ្វីបានជាយើងភ័យខ្លាចខ្មោចលង ដែលយើងមើលមិនឃើញសោះហ្នឹង? នរណាម្នាក់ផ្សេងទៀត អាចជានាយករដ្ឋមន្ដ្រីនៅអាណត្តិក្រោយ ហើយខ្ញុំគិតថា មានមនុស្សជាច្រើនទៀត ដែលអាចដឹកនាំល្អប្រសើរជាងខ្ញុំ។ លោកថា សូមព្យាយាមជ្រើសរើសមេដឹកនាំម្នាក់ក្នុងចំណោមពួកគេ ប៉ុន្តែប្រសិនបើអ្នកពិតជាមិនអាចរកឃើញនរណាម្នាក់ល្អជាងនេះ បន្ទាប់មកដើម្បីពិភាក្សាជាមួយនឹងខ្ញុំ»។
លោកបានឆ្លើយតបទៅនឹងសំណួររបស់លោក Paiboon Nititawan ជាអតីតសមាជិកនៃក្រុមប្រឹក្សាកំណែទម្រង់ជាតិ ឥឡូវនេះ គាត់បានប្រកាសពីចេតនារបស់គាត់ក្នុងការបង្កើតគណបក្សនយោបាយមួយ ហើយចាប់ផ្តើមដឹកនាំនៅអាណត្តិក្រោយទៀត បើសិនពួកគេនៅតែបន្តគាំទ្រយើង៕
មតិយោបល់