អង់គ្លេសៈ មនុស្សម្នាត្រូវបានគេទុកឲ្យនៅតែលតោងក្នុងផ្ទះ ខណៈ អ្នកធ្វើដំណើររាប់ពាន់នាក់ ប្រឈមមុខនិងការពន្យាពេលយូរ និងមានភាពចលាចលក្នុងការធ្វើចរាចរណ៍ ក្រោយពេលភ្លៀងធ្លាក់មួយមេធំ ដោយបានបន្សល់ទុកផ្នែកជាច្រើន នៃប្រទេសពោពេញទៅដោយទឹកលិច។
អង្គភាពពន្លត់អគ្គីភ័យ ក្រុងឡុងដ៍ បានប្រើទូកបញ្ចូលខ្យល់ ដើម្បីជូយសង្គ្រោះ អ្នកស្រុករស់នៅ ក្នុងក្រុង Romford និង ក្រុង Essex ក្រោយពេលពួកគេបានទទួល ការហៅតាមទូរស័ព្ទដូចៗគ្នា ចន្លោះម៉ោង ១ព្រឹក ទៅ ម៉ោង៣ ព្រឹក ខណៈពួកគេស្ថិតក្នុងការយាមកាមរយះពេល២៤ម៉ោង ។
ការចាត់វិធានការភ្លាមៗត្រូវបានធ្វើឡើង ដោយចេញការប្រមានណែនាំអំពីទឹកជំនន់ ថា ទឹកជំនន់បានមកដល់ហើយ ខណៈការិយាល័យ ឧតុនិយ័មចេញសេចក្តីប្រមានណែនាំអំពី អាកាសធាតុធ្ងន់ធ្ង ព្រោះគេបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ចុះមកខ្លាំងនៅក្នុងតំបន់ East Anglia និង ភាគខាងកើតឈាងខាងត្បួងនៃប្រទេស នៅក្នុងយប់ថ្ងៃនេះ។
ផ្នែកជាច្រើននៃបណ្តាញផ្លូវរថភ្លើង ក្នុងទីក្រុងឡុងដ៏ត្រូវបានពន្យាពេល ខណៈដែលផ្លូវជាច្រើន ភ្លាមៗត្រូវគ្រប់ដណ្តប់ដោយទឹកភ្លៀងដែលធ្លាក់មកខ្លាំង ហើយស្ថានីយជាច្រើន នៅក្នុងទីក្រុងក៏ត្រូវបានបិទផងដែរ។
យ៉ាងណាក៏ដោយ បើតាមប្រភព័ត៌មាន មកទល់ពេលនេះ គេនៅមិនទាន់ដឹងលម្អិតអំពីការខូចខាត ឬបាត់បង់អ្វីខ្លះនៅឡើយទេ ៕
មតិយោបល់