ស្វាយរៀងៈ នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវត្តតាជៃ ឃុំកំពង់ចំឡង ក្រុមប្រឹក្សាស្រុកស្វាយជ្រំបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី២ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំកំពង់ចំឡង ឃុំបាសាក់ ឃុំតាសួស ឃុំចំបក់ មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណ១០០នាក់។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះក្រោមអធិបតីភាពលោក ញឹម ឡាស់ ប្រធានក្រុមប្រឹក្សា និងលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ។
អ្នកចូលរួមក្នុងពិធីនោះ បានសំណូមពរកសាងមណ្ឌលសុខភាពនៅឃុំចំបក់ សុំអគារសិក្សានៅអនុវិទ្យាល័យ ហ៊ុន សែន តាជៃ សុំធ្វើលូកាត់ផ្លូវរបស់លោក អ៊ុក រ៉ាប៊ុន ដែលបានស្ថាបនា សុំជួយបង្រៀនច្បាប់ចរាចរណ៍ និងបង្រៀនបើកបរម៉ូតូ និងទប់ស្កាត់ក្មេងទំនើង។
ពាក់ព័ន្ធនឹងការលើកឡើង និងការសំណូមពររបស់អ្នកចូលរួមទាំងអស់ខាងលើ ត្រូវបានគណអភិបាលបានយល់ព្រម និងព្យាយាមធ្វើតាមអ្វីដែលយើងអាចធ្វើបាន៕
មតិយោបល់