ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ឥឡូវនេះ អាជ្ញាធរតួកគីចាប់ឃុំខ្លួន ៧៥៤នាក់ គ្រាដែលអ្នកស្លាប់កើនដល់ ៦០នាក់

តួកគី: លោកប្រធានាធិបតីតួកគីប្រកាសថា យ៉ាងហោចណាស់ សមាជិកនៃកងកម្លាំងប្រដាប់អាវុធចំនួន ៧៥៤នាក់បានចាប់ឃុំខ្លួននៅទូទាំងប្រទេសតួកគី បន្ទាប់ពីបានចូលរួមរដ្ឋប្រហារយោធា គ្រាដែលមានអ្នកស្លាប់កើនដល់ ៦០នាក់ ហើយនៅក្នុងចំណោមអ្នកស្លាប់ក៏មានប៉ូលិស ១៧នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ជុំវិញហេតុការណ៍នេះ លោកប្រធានាធិបតី Erdogan បានអះអាងថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ អំទ្បុងពេលថ្ងៃឈប់សំរាកកម្សាន្តនៅចុងសប្តាហ៍របស់លោកនៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក។

លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា រដ្ឋាភិបាលនេះបានចាប់ខ្លួនសសមាជិកកងកម្លាំងប្រដាប់អាវុធ និងព្រមទាំងអ្នករួមគំនិតផងដែរ។ ហើយឥឡូវនេះ រដ្ឋាភិបាលរបស់លោកបានគ្រប់គ្រងអំណាចរដ្ឋឡើងវិញហើយ បន្ទាប់ពីប្រទេសនេះមានការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយយប់។

នៅក្នុងសុន្ទរកថាទីពីររបស់លោកនៅឯទីក្រុងអ៊ីស្តង់ប៊ុល នៅព្រលានយន្តហោះ Ataturk ក្នុងរយៈពេលតិចជាងពីរម៉ោង លោកប្រធានាធិបតីរូបនេះបាននិយាយថា កងកម្លាំងប្រដាប់អាវុធទាំងនោះធ្វើមិនបាននិងមិនអាចគ្រប់គ្រងតួកគីបានឡើយ៕

Turkish President Erdogan

មតិយោបល់