ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋឃើញយុវជនម្នាក់បានឡើងទៅលើដំបូលផ្ទះកម្ពស់៣ជាន់ ហើយអង្គុយសំកុកដូចជាសត្វលលក ត្រូវបានគេសង្ស័យថា យុវជននេះបែកថ្នាំ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលសង្ស័យបែកថ្នាំខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ នៅមុនពេលកើតហេតុគេឃើញយុវជនរូបនេះ មិនដឹងមកពីណាទេ ស្រាប់តែមកឡើងលើដំបូលផ្ទះកម្ពស់៣ជាន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតែម្ដង៕
https://youtu.be/a1LNsNAB1eo
https://youtu.be/mMjuVd7fn_8
https://youtu.be/YY8Y-c9iTzQ
មតិយោបល់