ព័ត៌មានអន្តរជាតិ

ភ្នំភ្លើងមួយនៅជប៉ុន ផ្ទុះឡើងជាមួយផ្សែង និងថ្មយ៉ាងច្រើនទៅក្នុងបរិយាកាស

ជប៉ុនៈ នៅថ្ងៃសុក្រនេះ មានភ្នំភ្លើងមួយឈ្មោះថា Shinmoedake របស់ជប៉ុន បានផ្ទុះឡើងជាលើកដំបូងមិនធ្លាប់មាន ចាប់តាំងពីខែមេសាកន្លងមក ដោយបានបណ្តាលឲ្យមានផ្សែងរាប់ពាន់ម៉ែត្រ អណ្ដែតចូលទៅក្នុងបរិយាអាកាស ដែលវាកើតទ្បើងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារនៅភាគខាងលិចប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០១៨។

Shinmoedake ស្ថិតនៅតំបន់ជនបទ ចម្ងាយប្រហែល ៩៨៥ គីឡូម៉ែត្រពីទីក្រុងតូក្យូ បានផ្ទុះទ្បើងជាមួយនឹងរយៈកម្ពស់រហូតដល់ ១,៤២១ ម៉ែត្រ។

តាមរយៈរូបភាពទូរទស្សន៍ បានបង្ហាញឃើញថា ផ្សែង និងផេះ បានផុសឡើងទៅលើអាកាស រួមទាំងថ្មជាច្រើន បានធ្លាក់មកខាងក្រោមភ្នំ មានចម្ងាយរហូតដល់ ១,១០០ម៉ែត្រឯណ្ណោះ៕

មតិយោបល់