ភ្នំពេញៈ កម្លាំងការយាល័យប្រឆាំងការជួយដូរមនុស្សនឹងការពារអនិតិជន សហការ ជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនិតិជន អាជ្ញាធរខណ្ឌឬស្សីកែវ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ បានចុះបង្ក្រាបករណីបញ្ចូលមេជីវិតឲ្យពពោះ ដោយធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ រួមនិងស្ត្រីមានផ្ទៃពោះ៣៧នាក់ និងមេកា២នាក់ ផងដែរ។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញារង កួច គឹមទ្បុង។ ជាលទ្ធផល ការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងស្ត្រីពពោះចំនួន៣៧នាក់ មេការ២នាក់ និងដកហូតរថយន្ត២គ្រឿង រួមមាន រថយន្តឡិចស៊ីស LX470 ១គ្រឿងរថយន្តស៊ាំយ៉ុង ១គ្រឿងនិងម៉ូតូ១គ្រឿងផងដែរ។
នៅចំពោះមុខជនសង្ស័យ និងស្ត្រីពពោះ មេការ និងរថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ទៅកាន់ការិយាល័យជួញដូរផ្លូវភេទដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់