អាមេរិកៈ យោងតាមរបាយការណ៍ថ្មីមួយ ដែលស្រដៀងគ្នានឹងការចោទប្រកាន់របស់មន្ទីរបញ្ចកោណ នៅដើមឆ្នាំនេះ បានឲ្យដឹងថា អាវុធទ្បាស៊ែររបស់ចិន បានតម្រង់គោលដៅលើអាកាសយានិកអាមេរិក នៅជិតប្រទេស Djibouti ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។
កាំរស្មីឡាស៊ែរ បានតម្រង់គោលដៅលើអាកាសយានិកអាមេរិក ពេលកំពុងហោះហើរ នៅលើមហាសមុទ្រប៉ាស៊ីហ្វិកជាង២០ដង នៅក្នុងប៉ុន្មានខែថ្មីៗនេះ។
កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថាឡាស៊ែរនេះ ត្រូវបានប្រើដើម្បីវាយប្រហារ អាកាសយានិកអាមេរិកចំនួន ២០ លើកដាច់ដោយឡែកពីគ្នា ចាប់តាំងពីដើមឆ្នាំកន្លងមក។
ប្រភពដដែលបានបន្ថែមថា ឧប្បត្តិហេតុទាំងនេះ បានកើតឡើងនៅលើ ឬក្បែរសមុទ្រចិនខាងកើត ដែលជាទូទៅស្ថិតកន្លែងយោធា ឬជនស៊ីវិលចិន កំពុងមានវត្តមាននៅទីតាំងនោះ៕
មតិយោបល់