ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នា៩នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ZOOMER-X ពីបុរសម្នាក់បានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចម្ងាយពីច្រកចូលប៉ុស្តិ៍ប្រហែល១០០ម៉ែត្រ ក្នុងភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ជឿន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅអូឌឹម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងមុនពេលកើតហេតុ រូបគាត់ទើបតែចេញពីកាណាឌីយ៉ា គោលបំណងត្រឡប់ទៅផ្ទះនៅអូឌឹម ដោយជិះម៉ូតូ ZOOMER-X ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-6899 ជិះពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង ឌ្រីមសង់២គ្រឿង និងស៊ុយគីនិច១គ្រឿង មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពយកមួកការពាសុវត្ថិភាពវាយពីក្រោយ បណ្ដាលឲ្យដួលម៉ូតូរួចជនរងគ្រោះបាន ស្រែថាចោរៗខណៈនោះត្រូវបក្ខពួកក្រុមចោរដែលបិតគូទពីក្រោយ បានដេញវាយធ្វើឲ្យជនរងគ្រោះភ័យក៏រត់យករួចខ្លួនសិន ដោយឃើញឱកាសល្អក្រុមចោរប្លន់ទាំងនោះបានលើម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុមិនមានសមត្ថកិច្ចណាម្នាក់មកដល់កន្លែងកើតហេតុនោះទេ ដោយជនរងគ្រោះមិនស្គាល់ប៉ុស្តិ៍ផងនោះបានហៅម៉ូតូឌុបជិះទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍ចោមចៅ៣ ខណៈជិះដល់រង្វង់មូលបានជួបនឹងសមត្ថកិច្ចម្នាក់ដែលចាំយកលុយរថយន្តដឹកទំនិញហើយបានសួររកប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងពីករណីចោរវាយប្លន់យកម៉ូតូរួចសមត្ថកិច្ចសួរថាប្លន់នៅចំណុចណាហើយជនរងគ្រោះឆ្លើយថានៅជ្រៃកោងរួចហើយសមត្ថកិច្ចប្រាប់ថានៅចោមចៅ២ រួចហើយជនរងគ្រោះបានជិះម៉ូតូឌុបត្រឡប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅ២ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីរកម៉ូតូរបស់គាត់វិញ៕
សូមបញ្ជាក់ផងដែរកាលវេលាម៉ោង១២រំលងអធ្រាត មានករណីវាយប្លន់យកម៉ូតូPCXបានសម្រេចបណ្ដាលអោយជនរងគ្រោះម្នាក់រងរបួសបាត់បងស្មារតីមិនអាចសួរនាំ បាននៅចំណុចផ្លូវបេតុងក្រោយវត្តអង្គតាមិញក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ៕
មតិយោបល់