ប៉ាគីស្ថានៈអ្នកសារព័ត៌មានមា្នក់ត្រូវបានបណ្តេញចេញពីស្ថាប័នដោយសារបានលូចចូលទៅក្នុងរណ្តៅបញ្ចុះសព របស់អ្នកស្នេហាមនុស្សជាតិម្នាក់ដើម្បីធ្វើសេចក្តីរាយការណ៍ផ្ទាល់។
អ្នករាយការណ៍ម្នាក់ដែលគេមិនបញ្ចេញឈ្មោះម្នាក់នោះបានបំរើការងារឲ្យសារព័ត៌មានExpress News ហើយនៅពេលដែលអ្នកស្រឡាញ់មនុស្សជាតិរបស់ប៉ាគីស្ថាន លោក Abdul Sattar Edhie បានស្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីទទួលរងការវាយប្រហារ ពីជំងឺខ្សោយតម្រងនោមនោះ សេចក្តីរាយការណ៍ត្រូវបានផ្សពផ្សាយទៅគ្រប់ទីកន្លែងតាមកញ្ចក់ទូរទស្សន៍ប៉ាគីស្ថាន។
អ្នកកាសែតស្ថិតនៅកណ្តាលនៃភាពចម្រូងចម្រាសនេះ បានសម្រេចចិត្តដើម្បីរាយការណ៍ព័ត៌មានពីផ្នូររបស់លោកEdhie។ មិនមែនគ្រាន់តែឈរនៅជាប់រណ្តៅទេ ប៉ុន្តែអ្នកកាសែតរូបនោះ បានដេករាយការណ៍ពីក្នុងរណ្តៅជម្រៅ១.៨០ម៉ែត្រ, ដែលជាកន្លែងបញ្ចុះមឈូស បន្ទាប់ពីពិធីបុណ្យសពជាតិ។ លោក Edhie បានជីកផ្នូរដោយខ្លួនលោកផ្ទាល់ក្នុងភូមិតូចមួយ នៅក្រុងការ៉ាជី ជាង២៥ឆ្នាំកន្លងមកហើយ។
សារព័ត៌មាន Express News បានធ្វើសេចក្តីរាយការណ៍ផ្ទាល់តាមវិទ្យុ ក្នុងរយៈពេលជាច្រើននាទី។
ប៉ុន្តែនៅក្នុងពេលវេលាធ្វើបុណ្យបញ្ចុះសពអ្នកស្នេហាមនុស្សជាតិម្នាក់នោះ មានមនុស្សម្នាក់បានយកទូរស័ព្ទថតយករូបអ្នកកាសែតទៅបង្ហោះនៅលើTwitter ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។
ក្រោយមកាសារព័ត៌មាន Express News បានធ្វើការដោយគ្មាននឿយហត់ដើម្បីធ្វើឱ្យរឿងមួយនេះរសាត់បាត់ទៅ ព្រមទាំងបានសុំអភ័យទោសចំពោះទង្វើខ្វះការវិនិច្ឆ័យរបស់អ្នករាយការណ៍នោះ។
ប្រភពពីនាក់អ្នកនាំពាក្យ របស់ក្រុមហ៊ុនបានបដិសេធមិនផ្តល់ឈ្មោះអ្នកកាសែតម្នាក់់នោះទេប៉ុន្តែបានប្រាប់ថា ក្រុមហ៊ុនបានបណ្តេញបុគ្គលិកចូលទៅក្នុងផ្នូរម្នាក់នោះហើយ៕
មតិយោបល់