ព័ត៌មានអន្តរជាតិ

គួរឲ្យរន្ធត់! ក្រទ្បាប់រថយន្តក្រុងនៅកោះតៃវ៉ាន់ សម្លាប់មនុស្ស ៣២ នាក់

តៃវ៉ាន់: យ៉ាងហោចណាស់មនុស្ស ៣២ នាក់ ត្រូវបានស្លាប់ នៅពេលរថយន្តក្រុង ដឹកភ្ញៀវទេសចរមួយ បានក្រទ្បាប់នៅជិតទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃច័ន្ទ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅទី១៤ ខែកុម្ភ: ឆ្នាំ២០១៧។

តាមអាជ្ញាធរក្រុង បាននិយាយថា មានមនុស្សជិះនៅលើរថយន្ដក្រុងសរុបចំនួន ៤៤ នាក់ ដោយ ៣០ នាក់ ត្រូវបានគេអះអាងថា ស្លាប់នៅកន្លែងកើតហេតុ និង០២នាក់ទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យ ខណ:ដែលអ្នករងរបួស ១២ នាក់ កំពុងតែទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនៃរដ្ឋធានីតៃប៉ិ។

ភាគច្រើនអ្នកដំណើរទាំងនោះ ជាមនុស្សចាស់ ហើយបើតាមរបាយការណ៍របស់អាជ្ញាធរ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ មានអាយុចន្លោះពី២០ ទៅ ៦០ ឆ្នាំ ៕

មតិយោបល់