ស៊ីរីៈ តាមរបាយការណ៍មួយ បានឲ្យដឹងថា មីស៊ីលអ៊ីស្រាអែលចំនួនពីរគ្រាប់ បានតម្រង់គោលដៅចូលទៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ប្រភពដដែល បានបន្ថែមថា កងទ័ពអាកាសអ៊ីស្រាអែល កំពុងព្យាយាមកំណត់ទិសដៅ វាយប្រហារយន្តហោះដឹកទំនិញរបស់អ៊ីរ៉ង់ ដែលកំពុងដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស់។
មានការផ្ទុះជាច្រើន នៅក្នុងទីក្រុងដាម៉ាស់ ហើយទីតាំងទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរី ក៏កំពុងស្ថិតចូលក្នុងគោលដៅ វាយប្រហាររបស់ទាហានអ៊ីស្រាអែលផងដែរ។
សូមជំរាបថា កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើន នៅស៊ីរីកាលពីខែមុន ដើម្បីជាការសងសឹករបស់ពួកគេ ចំពេលមានការដំទ្បើងអាវុធរបស់អ៊ីរ៉ង់ នៅក្នុងសាធារណរដ្ឋអារ៉ាប់៕
មតិយោបល់