ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបជាង​១០​គ្រឿង ត្រូវភ្លៀងដែលធ្លាក់រាប់ម៉ោង លាយឡំនិងខ្យល់កន្ត្រាក់បោកបាក់បង្គោល​ភ្លើង​ថ្ម និងខ្សែភ្លើង១ដុំធំ សង្កត់ពីលើ

ភ្នំពេញៈ ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​រាប់​ម៉ោង លាយឡំ​ជាមួយ នឹង​ខ្យល់​កន្ត្រាក់​បោកបក់​មក​យ៉ាង​ខ្លាំង បានបោកបក់បាក់បង្គោល​ភ្លើង​ថ្ម​ចំនួន​៤​ដើម រួម​ទាំង​ខ្សែភ្លើង​មួយ​ដុំ​ធំ​បាក់​ធ្លាក់​សង្កត់ជាប់​ពីលើរថយន្តស៊េរីទំនើបចំនួនជាង​១០​គ្រឿង រងការខូចខាត។

ហេតុការណ៍កើតឡើងនៅម៉ោង​ជិត៦ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​​មុខ​ធនាគារ ហុង លី​អុង តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ​។

ក្រោយ​កើតហេតុ ​សមត្ថកិច្ចបានទាក់ទងទៅខាង​មន្ត្រី​អគ្គិសនី​កម្ពុជាចុះមក​បិទ​ប៉ា​រ៉ែត​ភ្លើង និងឲ្យ​ក្រុម​បុគ្គលិក​របស់​ធនាគារ ហុង លី​អុង យក​រថយន្ត​របស់​ខ្លួន​ទាំង​ជាង​១០​គ្រឿង​នោះ​ចេញពីក្រោមដើមឈើដែលបាក់សង្កត់នោះ៕

មតិយោបល់