ចិនៈ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា មនុស្សស្លាប់កើនទ្បើងដល់ ៩៨នាក់ហើយ ខណៈដែលមនុស្សចំនួន ៨០០នាក់ទៀត កំពុងរងរបួស ដោយសារអាកាសធាតុធ្ងន់ធ្ងរ នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលទីក្រុង បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ព្យុះព្រិល និង ព្យុះ ថូណេដូ បានវាយប្រហារ តំបន់ជាច្រើននៅក្នុងទីក្រុង Yancheng វេលាម៉ោង ២ និង ៣០ នាទីយប់ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង ។
កម្លាំងខ្យល់បក់មានល្បឿន ១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បានវាយប្រហារតំបន់ក្រៅក្រុង ជាច្រើនកន្លែង នៃក្រុង ហ្វូនីង ខណៈដែលក្រុង ស្សឺនយ៉ាង ខ្យល់បានបក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ មន្រ្តីជាន់ខ្ពស់នៃទីក្រុង Yancheng កំពុងដឹកនាំសង្គ្រោះ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នៅតាមភូមិដែលរងផលប៉ះពាល់៕
មតិយោបល់