ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,០ រ៉ិចទ័រ វាយប្រហារនៅកោះសូឡូម៉ូន

សូឡូម៉ូនៈ តាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,០ រ៉ិចទ័រ បានវាយប្រហារនៅកោះសូឡូម៉ូនទាំងព្រឹក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោង ២ និង៤៣ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ដែលវាមានអនុភាពវាយប្រហារ ក្នុងជម្រៅ ៤ គីទ្បូម៉ែត្រ ចម្ងាយ ១៧០ គីឡូម៉ែត្រ ពីភាគខាងជើង និងឦសាននៃរដ្ឋធានី Honiara។

រហូតមកទល់ពេលនេះ ពុំមានសញ្ញាព្រមានពីរលកស៊ូណាមី ត្រូវបានចេញនៅទ្បើយទេ៕

មតិយោបល់