Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១២កញ្ចប់

ភ្នំពេញ: កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចែកចាយសារធាតុញៀនកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិ(សួនច្បារតាង៉ុយ)សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

កងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ គុយ ទិត្យឧត្ដម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរដំទ្បើងបំពង់អគ្គីភ័យ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌពោសែនជ័យ។ ទី២-ឈ្មោះ សៅ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ48 ផ្លូវ556 ក្រុម5 ភូមិ6 សង្កាត់បឹងកក់ ខណ្ឌទួលគោក។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កងរាជអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ -ក្រាមពណ័សថ្លា(ម៉ាទឹកកក)ចំនួន១២កញ្ចប់តូច -ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ ១BQ:៤៧០៤ -ទូរស័ព្ទដៃចំនួន០២គ្រឿង។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

Loading...