តាកែវៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយរត់គេចចូលមកខេត្តតាកែវ ។
ករណីនេះកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យទី១ឈ្មោះ ហ៊ែល សៀងម៉េង ភេទប្រុស អាយុ២០ឆ្នាំ , ទី២ឈ្មោះ សែម សីហា ភេទប្រុស , ទី៣ឈ្មោះ មាន ហុង ភេទប្រុស អាយុ១៧ឆ្នាំ។ ដកហូតបានម៉ូតូមួយគ្រឿងម៉ាក និច ពណ៌សខ្មៅក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-9988 មួយគ្រឿង។
ចំណែកជនរងគ្រោះឈ្មោះ ឆេង លី ភេទស្រី អាយុ២៩ឆ្នាំ ។
បច្ចុប្បន្នករណីនេះត្រូវបានសមត្ថកិច្ចខេត្តតាកែវ ប្រគល់ឲ្យម្ចាស់ករណីវិញ៕
មតិយោបល់