ចិនៈ មនុស្សស្លាប់បានកើនឡើងដល់ ២០ នាក់ហើយ ក្នុងគ្រោះថ្នាក់រអិលបាក់ដី ដែលបានវាយប្រហារ ភូមិមួយក្នុងខេត្ត Guizhou ភាគនិរតីប្រទេសចិន បន្ទាប់ពីរកឃើញសាកសពជនរងគ្រោះចំនួន ៩បន្ថែមទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
នៅម៉ោង ៨ ព្រឹកថ្ងៃសៅរ៍នេះ មនុស្សបីនាក់ បានបាត់ខ្លួន បន្ទាប់រអិលបាក់ដីដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃសុក្រប្រហែលម៉ោង ៥ និង ៣០ នាទីព្រឹកនៅភូមិ Pianpo និង Dafang នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីទីស្នាក់ការកណ្តាល ជួយសង្គ្រោះក្នុងតំបន់។
មនុស្សចំនួន ៣០នាក់ ត្រូវបានកប់ដោយសារតែកំទេចកំទី ហើយ ៧នាក់ក្នុងចំណោមពួកគេ ត្រូវបានគេជួយសង្គ្រោះនៅមានជីវិត ប៉ុន្តែទទួលរងរបួសធ្ងន់។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ទាហាន និងក្រុមជួយសង្គ្រោះជាង ៨០០ នាក់ កំពុងធ្វើការជីក ដើម្បីស្វែងរកអ្នកភូមិ ដែលបាត់នោះ៕
មតិយោបល់