ព័ត៌មានអន្តរជាតិ

ព្រលឹងចុងសក់! កងទ័ពជើងទឹកអាល្លឺម៉ង់ បើកការបាញ់មីស៊ីលលើនាវាចម្បាំង តែបរាជ័យ ក៏ត្រូវផ្ទុះឆេះនៅលើនាវាតែម្ដង…

អាល្លឺម៉ង់: នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លុតបំផុត ដែលគ្រាប់មីស៊ីលមួយ ត្រូវបានបើកដំណើរការបាញ់ ដោយទទួលបរាជ័យ ហើយក៏ត្រូវបានផ្ទុះឆេះនៅលើនាវាចម្បាំង របស់កងទ័ពជើងទឹកអាល្លឺម៉ង ក្នុងអំទ្បុងពេលនៃការហ្វឹកហ្វឺនមួយ។ នេះបើយោងតាមសារព័ត៌មាន Daily mail ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ការបាញ់បរាជ័យនេះ បានធ្វើឲ្យគ្រាប់មីស៊ីល ក្លាយជាគ្រាប់បែកផ្សែងដ៏ធំមួយ នៅពេលដែលវាបានផ្ទុះឡើងលើនាវាចម្បាំងអាល្លឺម៉ង់ Saxony នៅឯឆ្នេរសមុទ្រន័រវែស។

រូបភាពដែលបានថតពីព្រឹត្ដិការណ៍ ដ៏គួរព្រឺសព្រួចមួយនោះ បានបង្ហាញឲ្យឃើញផ្កាភ្លើង និងកម្ទេចកម្ទីធ្លាក់ ធ្លាក់ចូលទៅក្នុងសមុទ្រ។

ប្រភពពីភ្នាក់ងារនាវា បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា កងទ័ពជើងទឹក កំពុងធ្វើប្រតិបត្តិការ នៅជិតតំបន់អាក់ទិក ដោយគ្រាប់មីស៊ីលនេះ បានផ្ទុះឆេះ នៅពេលដែលកងទ័ពជើងទឹក បានបើកដំណើរការបាញ់វា ជាផ្នែកមួយនៃសមយុទ្ធ ដែលបានបណ្ដាលឲ្យទាហាន ២នាក់រងរបួស។

ភ្លាមៗផងដែរ ប្រព័ន្ធបាញ់អគ្គិភ័យនៅលើនាវា ក៏បានធ្វើសកម្មភាពយ៉ាងរហ័សផងដែរ ដោយនាវិកអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនោះ បានទាំងស្រុង៕

មតិយោបល់