ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន ពន្លះរបាំងថ្មចែកផ្លូវបាក់៣កង់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិង២នាក់ទៀត បើករថយន្តបោះពួយយ៉ាងលឿងមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករបាំងថ្មចែកផ្លូវបាក់៣កង់ រថយន្តរងការខូចខាតស្ទើរទាំងស្រុង មិនអាចបន្តទៅមុខទៀតបាន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ចំណុចជាប់របងព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់មចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមានគ្នា៣នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5361 បើកពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើដោយរបាំងផ្លូវកោងផងនោះបានចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករបាំងថ្មចែកផ្លូវបាក់អស់៣កង់ រថយន្តខ្ទេចមួយកំណាត់មុខមិនអាចបន្តដំណើរទៀតបាន តែក្នុងគ្រោះចរាចរណ៍គឺសំណាងល្អមិនបង្កឲ្យអ្នកធ្វើដំណើររងរបួស។

ក្រោយហេតុការណ៍អ្នកបើករថយន្តនិងអ្នករួមដំណើរត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ចោមចៅ២។ ក្រោយកើតសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្កនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់