ថៃៈ ជំនួយអាហារ ក៏ដូចជាថ្នាំពេទ្យ បានទៅដល់ក្រុមកីទ្បាបាល់ទាត់វ័យក្មេងទាំង១២ និងជំនួយការគ្រូបង្វឹកម្នាក់របស់ពួកគេ បន្ទាប់ពីពួកគេត្រូវបានរកឃើញ កាលយប់ថ្ងៃច័ន្ទ នៅក្នុងរូងភ្នំដែលជន់លិចមួយ ក្រោយបាត់ខ្លួនរយៈពេល១០ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
ប្រភពពីយោធាថៃ បាននិយាយថា ពួកគេបានត្រៀមផ្តល់អាហាររាប់ខែ និងមេរៀនមុជទឹកដល់កុមារាទាំងនេះ ដោយការងារនៅពេលនេះ គឺផ្តោតលើវិធីនាំពួកគេចេញពីរូងដោយសុវត្ថិភាព។
លោក អាណាន់ ស៊ូរ៉ាវ៉ាន់ នាយទាហានជើងទឹក បាននិយាយថា «យើងនឹងត្រៀមបញ្ជូនអាហារបន្ថែម សម្រាប់រយៈពេលយ៉ាងតិច៤ខែ ព្រមទាំងការបង្ហាត់ជនរងគ្រោះទាំង១៣នាក់ ឲ្យចេះមុជទឹកក្នុងអំទ្បុងពេលកិច្ចខិតខំប្រឹងប្រែបូមទឹកចេញ នៅតែបន្តធ្វើទ្បើងយ៉ាងសស្រាក់សស្រាំ។
សូមជំរាបថា ក្មេងៗទាំង១២នាក់ និងជំនួយការគ្រូបង្វឹកគេ ត្រូវបានរកឃើញ កាលពីវេលាម៉ោង១០យប់ថ្ងៃច័ន្ទ ដោយក្រុមអ្នកមុជទឹកអង់គ្លេស នៅចម្ងាយប្រមាណ៤០០ម៉ែត្រ ពីទីតាំងមួយដែលពួកគេបានសន្មតថាក្មេងរងគ្រោះស្នាក់នៅ៕
មតិយោបល់