តើអ្នកតែងតែជួបបញ្ហាពុលឡាន ពេលធ្វើដំណើរទៅណាមកណាម្តងៗមែនទេ? តើអ្នកធុញទ្រាន់ជាមួយនឹងជំងឺនេះណាស់មែនទេ? ការពុលឡានអាចធ្វើឲ្យអ្នកមានអារម្មណ៍វិលមុខ ហើយអាចនាំឲ្យមានអាការក្អួតចង្អោរថែមទៀត។ ដូច្នេះ ដើម្បីការពារកុំឲ្យមានបញ្ហាពុលឡាន ថ្ងៃនេះ post health សូមធ្វើការបង្ហាញពីវិធីងាយៗមួយចំនួនដូចខាងក្រោម៖
១.តែបៃតង
មុនពេលធ្វើដំណើរទៅណាមកដោយ អ្នកគួរទទួលទានតែបៃតង ឬក៏ទំពារស្លឹកតែស្រស់ពីរបីសន្លឹកនៅពេលអង្គុយក្នុងឡាន។ តែបៃតង ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពប្រឆាំងនឹងអាការក្អួតចង្អោរយ៉ាងមានប្រសិទ្ធភាព។
២.តែខ្ញី
ខ្ញី គឺជារុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់ជំនួយដល់សុខភាព ព្រមទាំងអាចព្យាបាលជំងឺមួយចំនួនដោយមិនបាច់ប្រើថ្នាំផងដែរ។ លើសពីនេះទៅទៀត ការទទួលទានតែខ្ញី អាចជួយប្រឆាំងនឹងការអារក្អួតចង្អោរដោយសារតែការពុលឡាន និងជំរុញឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។
ដកស្រង់ពី៖ soha
មតិយោបល់