ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្វើឲ្យណាតូស្រទ្បាំងកាំង ខណៈតម្រូវឲ្យបង្កើនការចំណាយទ្វេដងលើវិស័យយោធា

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យក្រុមសម្ព័ន្ធមិត្ត មានការភ្ញាក់ផ្អើលជាខ្លាំង នៅឯជំនួបកំពូលណាតូមួយ កាលពីថ្ងៃពុធ ដោយទាមទារឲ្យសមាជិកពាក់ព័ន្ធ បង្កើនការប្តេជ្ញាចិត្ត ក្នុងការចំណាយទ្វេដងលើវិស័យយោធា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។

ការទាមទារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ នេះបានកើតឡើងបន្ទាប់ពីលោក បានប៉ះទង្គិចពាក្យសម្ដី ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជឺឡា មឺគែល ដោយបានហៅប្រទេសអាល្លឺម៉ង់ថា ជាឈ្លើយសឹករបស់រុស្ស៊ី ដោយសារតែតំណភ្ជាប់ឧស្ម័ន និងជំហរខាងក្រៅ របស់ទីក្រុងប៊ែកឡាំង បានបរាជ័យនៅក្នុងការបង់ថ្លៃមធ្យោបាយឆ្លងកាត់របស់ខ្លួន។

កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងបង្កផលវិបាកដល់សម្ព័ន្ធភាពបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ជាមួយភាពតានតឹងឆ្លងកាត់តំបន់អាត្លង់ទិក នៅក្នុងវិស័យនានា ដោយរាប់បញ្ចូលទាំងការធ្វើពាណិជ្ជកម្មទៅលើថាមពល និងការការពារជាដើម។

ក្រុមសម្ព័ន្ធមិត្តណាតូ បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូល Wales របស់ពួកគេ កាលពីឆ្នាំ ២០១៤ ដើម្បីចំណាយត្រឹមតែ ២ ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ លើវិស័យការពារជាតិ ក្នុងរយៈពេល ១០ ឆ្នាំ ប៉ុន្តែសេតវិមាន បាននិយាយថា រដ្ឋបាលលោក ត្រាំ បានលើកឡើងថា វាមិនគ្រប់គ្រាន់នោះទេ៕

មតិយោបល់