ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះផ្ទះនៅអង់គ្លេស របួសមនុស្ស១០នាក់

អង់គ្លេស: យ៉ាងហោចណាស់មនុស្ស ១០នាក់រងរបួសធ្ងន់ និងស្រាល នៅក្នុងការផ្ទុះឆេះផ្ទះមួយខ្នង នៅក្នុងទីក្រុង Greater Manchester ប្រទេស អង់គ្លេសកាលពីថ្ងៃអង្គារ វេលាម៉ោង ៥ព្រឹក។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ។

បើតាមប្រភពពីទូរទស្សន៍ក្នុងស្រុកមួយ បានបង្ហាថា អណ្តាតភ្លើងបានឆាបឆេះ ផ្នែកខាងមុខ និងខាងក្រោយ បានបាក់ស្រុត និង ខូចខាតដល់ផ្ទះអ្នកជិតខាងផងដែរ ដោយធ្វើឲ្យបាក់ឥដ្ឋ និងខូចទ្វារផ្ទះ ។

មេបញ្ជាកា លោក Alan Ashworth បាននិយាយ ថាក្នុងចំណោមអ្នករងរបួស ១០នាក់ មានបីនាក់រងរបួសធ្ងន់ធ្ងរ ដោយសារត្រូវភ្លើងឆេះ។ ពេលនេះប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើករណីផ្ទុះនេះ៕

105205956_Manchester-house-fire-NEWS-large_trans++FHJNLL4DN98KyBDjVXBRVOtLaHNrj1S8_WeC8rpxnHM

105205957_Manchester-house-fire-NEWS-large_trans++_d8SjVmQTPAvjt5I-157J3A4jfmUlGLwXRgQg3wF9CQ

105205961_Manchester-house-fire-NEWS-large_trans++An42fo-ub25UKGJAQWgg2fwpBgRGl3ybpd-reA_jmFA

105210176_Manchester-house-fire-NEWS-large_trans++Z1Md3mR_1GmR0eRW-ln4eWhBtmpnVqZnipWfolJX4MM

105210177_Manchester-house-fire-NEWS-large_trans++vGFkyr7vUSMerGVK-dVNTJOMikQE45jxr-c8o1gaefU

មតិយោបល់