ព័ត៌មានអន្តរជាតិ

អ្នកឡើងភ្នំ Everest ៤នាក់ស្លាប់ ក្នុងរយៈពេល៤ថ្ងៃ

នេប៉ាល់ៈអ្នកឡើងភ្នំ៤នាក់ បានស្លាប់នៅក្នុងរយៈពេលតែ៤ថ្ងៃ នៅភ្នំ Everest រួមទាំងសមាជិករដ្ឋការម្នាក់ ខណៈមនុស្ស២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ វាជាសោកនាដកម្មថ្មីមួយទៀត ក្រោយអាជ្ញាធររាយការណ៍ថា ក្នុងរយៈពេលតែ៤ថ្ងៃជាប់ៗគ្នា មនុស្ស៤នាក់ ត្រូវបានស្លាប់នៅលើភ្នំដ៏ល្បីរបស់ពិភពលោក។ នេះបើតាមការផ្សាយរបស់ ស៊ីអិនអិន ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែឧសភានេះ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ គឺនៅថ្ងៃព្រហស្បតិ៍ សមាជិករដ្ឋការម្នាក់ លោក Phurba Sherpa ត្រូវបានស្លាប់ បន្ទាប់ពីសមាជិករដ្ឋការវ័យ២៥ឆ្នាំរូបនេះ ធ្លាក់ពីលើភ្នំEverest។ នេះបើតាមការអះអាងរបស់ Mingma Sherpa មេដឹកនាំក្រុមជួយសង្គ្រោះប្រទេសនេប៉ាល់ ពីមូលដ្ឋានជំរុំ Everest។ នៅថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃសុក្រ បុរសសញ្ចាតិហូឡង់ វ័យ៣៦ឆ្នាំ ឈ្មោះ Eric Arnold ក៏បានស្លាប់ទៀត នៅពេលយប់ ខណៈកំពុងត្រឡប់ពីកិច្ចប្រជុំកំពូល Everest ដែលនេះបើយោងតាម Tashi Lakpa អ្នករៀបចំកិច្ចប្រជុំកំពូលនេះ។

នៅថ្ងៃសៅរ៍ ស្ត្រីឈ្មោះ Maria Strydom វ័យ៣៤ឆ្នាំ ជនជាតិអូស្ត្រាលី ដែលបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល Everest ដែរនោះ ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ នៅពេលទៅដល់ជំរុំទី៤ ហើយក្រុមអ្នកសង្គ្រោះក៏បរាជ័យក្នុងការជួយសង្គ្រោះ ទើបធ្វើនាងស្លាប់ទៀត។

លុះនៅថ្ងៃអាទិត្យ ថ្ងៃម្សិលមិញ Subash Paul វ័យ៤៤ឆ្នាំ ក៏បានស្លាប់នៅក្នុងជំរុំទី២ ខណៈមនុស្ស២នាក់ទៀត គឺ Paresh Chandra Nath និង Goutam Ghosh ត្រូវគេរាយការណ៍មកថា បានបាត់ខ្លួន ហើយប្រធានគ្រប់គ្រងការបោះជុំរំ លោក Wangchu Sherpa និយាយថា លោកមិនច្បាស់សោះថា វាមានរឿងអ្វីកើតឡើង។ តែលោកជឿថា វាជាបញ្ហាអាកាសធាតុដ៏អាក្រក់ ហើយធ្វើឲ្យក្រុមអ្នកឡើងភ្នំបានបាត់ទិសដៅ។

រដូវកាលឡើងភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោក បានចាប់បើកដំណើរការឡើងវិញ កាលពីខែមេសា បន្ទាប់បានបិទអស់រយៈពេល២ឆ្នាំ ដោយសារគ្រោះមហន្តរាយរញ្ជួយដីដែលបានវាយប្រហារប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៥ ហើយបានសម្លាប់អ្នករដ្ឋការ១៦នាក់ ក្នុងរយៈពេលតែ១ថ្ងៃ កាលពីកំឡុងឆ្នាំ២០១៤។

ចាប់តាំងពីបើកឲ្យមានការឡើងភ្នំដ៏ខ្ពស់របស់ពិភពលោកនេះ តាមរបាយការណ៍មនុស្សច្រើនជាង២៥០នាក់ ត្រូវបានស្លាប់ ដោយសារព្យាយាមឡើងភ្នំនេះ៕

140226011119-everest-security-2-exlarge-169

មតិយោបល់