ស៊ីរីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីយប់ថ្ងៃអាទិត្យថា គ្រាប់រ៉ុកកែតអ៊ីស្រាអែល បានវាយប្រហារដែនអាកាស លើទីតាំងយោធាស៊ីរី នៅភាគខាងជើងអាកាសយានដ្ឋាន Nairab ក្នុងទីក្រុងអាឡេប៉ូ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ការវាយប្រហារដែនអាកាស ដោយកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ទៅលើទីតាំងយោធាស៊ីរីនេះ បានបណ្តាលឲ្យមានការខូចខាត សម្ភារៈជាច្រើន។
របាយការណ៍ជាច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា មានយន្តហោះចម្បាំងជាច្រើន បានចូលរួមនៅក្នុងការវាយប្រហារនេះផងដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានឲ្យដឹងថា កងកម្លាំងការពារអាកាសស៊ីរី បានធ្វើការឆ្លើយតបទៅនឹងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើខេត្ត Quneitra នៅភាគនិរតីនៃប្រទេសស៊ីរី ដែលបានតម្រង់គោលដៅមកលើកម្លាំងខ្លួន៕
មតិយោបល់