ការព្យាយាមរបស់ក្រុមជម្រើសជាតិបារាំង ពិតជាទទួលបានលទ្ធផលជាផ្លែផ្កាមែន ដោយក្រុមដែលមានរហស្សនាមថា មាន់គកមួយនេះ បានយកឈ្នះក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-២ ក្លាយជាជើងឯក World Cup ឆ្នាំ ២០១៨។
ប្រៀបដូចការរំពឹងទុក ក្រុមជម្រើសជាតិបារាំង ពិតជាមិនខកឱកាសដូច Euro ឡើយ ដែលបទពិសោធន៍នេះ បានធ្វើឲ្យបារាំង អាចដណ្តើមបានពានរង្វាន់ជូនមាតុភូមិរបស់ពួកគេវិញ។ ជាការពិតណាស់ បារាំងបានខកខានឈ្នះពាន World Cup នេះអស់រយៈពេល ២០ឆ្នាំកន្លងមកហើយ ពោលបារាំងធ្លាប់ឈ្នះលើកដំបូងកាលពីឆ្នាំ ១៩៩៨ ខណៈឆ្នាំ ២០១៨នេះ គឺជាលើកទី២ ហើយដែលបារាំង បានក្លាយជាជើងឯក World Cup នេះ។ មិនត្រឹមតែឈ្នះ World Cup ឡើយកីឡាករវ័យក្មេង Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបំផុត ឈ្នះពានរង្វាន់ Youngest Player Award ដែលនេះបង្ហាញឲ្យឃើញថា សករាជរបស់បារាំងកំពុងតែចាប់ផ្តើមហើយ។
ដូច្នេះហើយ ក្រុមជម្រើសជាតិបារាំងឆ្លងកាត់ឧបសគ្គជាច្រើនកន្លងមក ពួកគេបានក្លាយជាជើងឯក World Cup ប្រចាំឆ្នាំ ២០១៨ នេះដែលរៀបចំឡើងក្នុងប្រទេសរុស្ស៊ី។
https://www.youtube.com/watch?v=hOFIEq7N-KM
មតិយោបល់