ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអ្នកជួយសង្គ្រោះថៃ កំពុងពិចារណាផ្លូវ ដើម្បីជួយសង្គ្រោះមនុស្សទាំង ១៣ នាក់ ដែលជាប់ក្នុងរូងភ្នំ

ថៃៈ ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសថៃ កំពុងព្យាយាមរកវិធីផ្សេងទៀត ដើម្បីជួយសង្គ្រោះក្មេងប្រុស ១២ នាក់ រួមនិងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលបានជាប់នៅក្នុងរូងភ្នំអស់រយៈពេល ១៣ ថ្ងៃកន្លងមកហើយ ខណៈនៅទីនោះ មានភ្លៀងធ្លាក់ខ្លាំង អាចធ្វើឲ្យការជួយសង្គ្រោះពួកគេ នឹងត្រូវអូសបន្លាយពេលយូរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។

អភិបាលខេត្តឈៀងរ៉ៃ លោក Narongsak Osottanakorn បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ «យើងកំពុងព្យាយាមរកវិធីសាស្ត្រអ្វី ដើម្បីអាចឈានទៅរកការនាំអ្នកទាំង ១៣ ចេញមកខាងក្រៅរូងភ្នំ ដោយសុវត្ថិភាព »។

ដោយលោកបានបន្ថែមថា «យើងបានពិចារណាលើមធ្យោបាយជាច្រើន ដើម្បីរកឲ្យឃើញនូវលទ្ធភាព ដែលអាចធ្វើទៅបាន»។

សូមជំរាបថា ជម្រើសក្នុងការជួយសង្គ្រោះ រួមមានការបង្រៀនក្មេងប្រុសទាំងនោះឲ្យចេះមុជទឹក ឬអាចទុកពួកគេនៅក្នុងរូងភ្នំ រយៈពេលជាច្រើនខែ រហូតទាល់តែរដូវវស្សាបញ្ចប់ ហើយទឹកជំនន់ស្រក និងជម្រើសមួយទៀត គឺការខួងថ្មក្នុងរូងភ្នំ ដើម្បីជួយពួកគេ៕

មតិយោបល់