ព័ត៌មានអន្តរជាតិ

កាន់តែគ្រោះថ្នាក់ រលកកំដៅ កំពុងវាយប្រហារនៅជប៉ុន ជាមួយសីតុណ្ហភាពទ្បើងដល់ ៤១.១ អង្សាសេ

ជប៉ុនៈ មន្ដ្រីក្នុងប្រទេស បានចេញការព្រមានថ្មី នៅថ្ងៃច័ន្ទនេះថា រលកកម្ដៅបានកើនទ្បើងកាន់តែខ្ពស់ នៅទីក្រុងតូក្យូ ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ខណៈដែលទីក្រុងមួយនេះ នឹងត្រូវរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ប្រភពដដែលបាននិយាយ កាលពីសប្តាហ៍មុនថា រលកកម្តៅ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ខណៈដែលអ្នកជំងឺជាង ១២,០០០ នាក់ទៀតត្រូវចូលមន្ទីរពេទ្យ ក្នុងរយៈពេលពីរសប្តាហ៍ដំបូង នៃខែកក្កដានេះ។

ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ថា តួលេខមនុស្សស្លាប់ អាចនឹងមានការទ្បើងទ្វេរដង បន្ទាប់ពីមនុស្ស ១១ នាក់ បានស្លាប់ កាលពីថ្ងៃសៅរ៍ នៅទូទាំងប្រទេសជប៉ុន។

សូមជំរាបថា គិតមកទល់ពេលនេះ រលកកម្ដៅបានបង្កើតនូវកំណត់ត្រាថ្មី នៅទូទាំងប្រទេស ជាមួយនឹងសីតុណ្ហភាពកើនទ្បើងរហូតដល់ ៤១.១ អង្សាសេឯណ្ណោះ៕

មតិយោបល់